ឯកឧត្តម ងួន រតនៈ បានចុះពិនិត្យមើលទីតាំងការដ្ឋានដែលកំពុងតែសាង សង់កែលម្អផ្លូវ ចំនួន០២ខ្សែ ប្រវែងជិត១០គ.ម ស្ថិតនៅក្នុងស្រុកសង្កែ

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋរស់នៅជាប់ជាមួយនិងគំរោង នៃការសាងសង់កែលម្អផ្លូវ ចំនួន០២ខ្សែ ប្រវែងជិត១០គម. ក្នុងភូមិសាស្ត្រ ឃុំតាប៉ុន ស្រុកសង្កែ និងឃុំរាំងកេសី ស្រុកសង្កែ ជាប់និងព្រំប្រទល់ នៃ ឃុំបាយដំរ៉ាំស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានចូលរួមសហការបានយ៉ាងល្អជាមួយមន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្តបាត់ដំបង បានល្អយ៉ាងរលូនដោយមិនបង្កការរាំងស្ទះដល់គំរោងកែលម្អនិងការស្ថាបនាផ្លូវទាំង០២ខ្សែ នៅទីនេះឡើយ។

ការថ្លែងបែបនេះគឺនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោកព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារនិងថ្នាក់ដឹកនាំបណ្តាមន្ទីរវិស័យសំខាន់ៗមួយចំនួនក្នុងខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពក្រុមការងារជួសជុលខួបលើកំណាត់ផ្លូវខេត្តលេខ.១៥៧ អា ក្រាលកៅស៊ូ(DBST) មានប្រវែងសរុប ០៥ គ.មទទឹងផ្លូវ ០៧ម៉ែត្រ និងកំពុងតែបន្តការងារ ចាក់ថ្មមិចកៀរកិនបង្ហាប់នៅចន្លោះគ.ម១២+០០០ដល់គម១៣+៨០០ ស្ថិតនៅឃុំ រាំងកេសី ស្រុកសង្កែនិង ឃុំបាយដំរ៉ាំ ស្រុកបាណន់ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ ក៏បានបន្តដំណើរចុះត្រួតពិនិត្យមើលផ្លូវការកែលម្អឲ្យប្រសើរឡើងវិញនូវផ្លូវខេត្តលេខ.១៥៦ (បេបេ២) ដោយក្រាលកៅស៊ូ (DBST)ប្រវែងសរុប ៤.៦០០ម៉ែត្រ ទទឹង ផ្លូវ ០៧ម៉ែត្រ និងកំពុងតែអនុវត្តលើការងារ ចាក់ដីជម្រើសដើម្បីធ្វើការកៀរកិនបង្ហាប់ពង្រីកនូវតួថ្នលចន្លោះ(គ.ម១៨+៥០០) ដល់(គ.ម២៣+១០០) ដែលស្ថិតនៅក្នុង ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់
ដំបង។ ហើយរហូតមកដល់ពេលនេះ កំណាត់ផ្លូវមួយខ្សែក្នុងឃុំតាប៉ុន ភូមិសាស្ត្រនៃស្រុកសង្កែនេះទើបតែសម្រេចលទ្ធផលបានប្រមាជា៤០%ដោយគ្រោងបញ្ចប់សាងសង់ ក្នុងរយៈពេល០៣ខែ ខាង
មុខទៀត។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ឲ្យដឹងដែរថា៖ ផ្លូវដែលយើងកំពុងពិនិត្យមើលការដ្ឋានសាងសង់នៅថ្ងៃនេះ មានប្រវែង៥.០០០ម៉ែត្រនិងទទឹងផ្លូវ ប្រវែង៧ម៉ែត្រ ដោយឆ្លងកាត់និងតភ្ជាប់ពីឃុំរាំងកេសី ស្រុកសង្កែ ឆ្ពោះទៅកាន់ឃុំបាយដំរ៉ាំ ស្រុកបាណន់។លោកប្រធានមន្ទីរ ក៏បានឲ្យដឹងបន្ថែមថា៖ការកែលម្អសាងសង់ផ្លូវនៅទីនេះក្រុមការងារនឹងខិតខំស្ថាបនាផ្លូវកៅស៊ូមួយខ្សែនេះឱ្យបានរួចរាល់ឆាប់រហ័សប្រកបដោយការធានាគុណភាព ផងដែរ។លោកប្រធានមន្ទីរក៏បានសំណូមពរ ដល់ប្រជាពលរដ្ឋ រស់នៅតាមដងផ្លូវ សូមកុំរំលោភនៅលើដីចំណីផ្លូវរបស់រដ្ឋត្រូវសហការចូលរួមជាមួយក្រុមការងារជំនាញដែលកំពុងធ្វើការស្ថាបនាផ្លូវនៅទីនេះគឺផ្លូវនេះមានទំហំរហូតដល់ទៅ៤០ម៉ែត្រដោ
យគិតពីចំណុចអ័ក្សនៃផ្លូវ។

កន្លងទៅក្នុងឱកាសបើកការដ្ឋានស្តារឡើងវិញនិងសាងសង់នូវផ្លូវមួយខ្សែនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងឯកឧត្តមប្រធានក្រុមការងារចុះជួយស្រុកសង្កែនិងឃុំនៅទីនោះ ធ្លាប់បានថ្លែងរំលឹក នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង កន្លងមកដែលសម្តេច បានធ្វើការសន្យាក្នុងការស្តារនិងកែលម្អនូវផ្លូវមួយខ្សែនេះឲ្យបានប្រសើរដើម្បីតភ្ជាប់ជាមួយនិងផ្លូវកៅស៊ូចាស់កន្លងមកនិងដើម្បីជាចំណងដៃក្នុងការតបស្នងអរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរនៅទីនេះផងដែរ ដែលបានផ្តល់នូវការគាំទ្រដល់គណបក្សប្រជាជនកម្ពុជានិងមានជំនឿជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក។ក្នុងឱកាសនេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ទៀតថា៖ក្រោយបញ្ចប់ការសាងសង់ផ្លូវនេះរួចរាល់ជាស្ពាពរ អាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង និងអញ្ចើញសម្តេចក្រឡាហោមដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវមួយខ្សែនេះ ក្នុងពេលវេលាសមស្របណាមួយខាងមុខនេះ។

បើតាមការគូសបញ្ជាក់ពីលោក ព្រួញ រិទ្ធថា ប្រធានមន្ទរសាធារណការខេត្តបាត់ដំបង បានឲ្យថឹងថា៖ គម្រោងកែលម្អផ្លូវកៅស៊ូDBST.ទាំង២ខ្សែ ប្រមាណ១០គម.ខាងលើនេះជាកញ្ចប់ថវិការបស់ក្រសួង ហើយផ្លូវនេះគ្រោងបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរ នៅខែកញ្ញាឆ្នាំ២០២១ខាងមុខ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានពាំនាំយកអំណោយស្បៀងរបស់សម្តេចក្រឡាហោម និងលោកជំទាវចែកជូនដល់គ្រួសារក្រីក្រដែលកំពុងតែជួបការលំបាកខ្លាំង ចំនួន ៥០គ្រួសារ មកពីភូមិនានា ក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង រួមមាន អង្ករ មី ទឹកស៊ីអ៊ីវទឹកត្រី សៀង និងទឹកសុទ្ធ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋទាំនោះ និងចែកជូនដល់មន្រ្តីជំនាញដែលកំពុងបំពេញការងារនៅការដ្ឋានផ្លូវផងដែរ។ព្រមជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់និងបងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធាន
សុខាភិបាល ការណែនាំនិងការអំពាវនាវ របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល និងត្រូវអនុវត្តប្រកាន់ឲ្យបានខ្ជាប់ខ្ជួន ៣.ការពារ ៣.កុំ និង២ត្រូវចូលរួម។និងត្រូវមានវិធានទប់ស្កាត់ឲ្យបានពីការឆ្លង និងពីការចម្លងពីជម្ងឺកូវីដ-19 ពីមនុស្សម្នាក់ ទៅក្រុមគ្រួសារ និងសហគមន៍ ក្នុងខេត្តយើង ឲ្យបានម៉ឺងម៉ាត់នូវវិធានការប្រុងប្រយ៍ត្នខ្ពស់ ចៀសវាងការចម្លងពីបុគ្គលម្នាក់ ហូរចូលក្នុងសហគមន៍បាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner