ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ជំរុញឲ្យសមាជិកបន្តអនុវត្តន៍គោលនយោបាយរបស់គណបក្ស​ ឲ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជំរុញឲ្យថ្នាក់ដឹកនាំចុះមូលដ្ឋានស្រុក គណៈកម្មាធិការគណៈបក្សស្រុក និងមូលដ្ឋាន រួមជាមួយសមាជិក សមាជិកា បន្តខិតខំអនុវត្តន៍តាមគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅរកជ័យជម្នះ បន្តនាពេលខាងមុខ។

ការលើកឡើងរបស់ឯកឧត្តម អ៊ាង សុផល្លែត ធ្វើឡើងក្នុងអំឡុងពេលអញ្ជើញចូលរួមជាអធិបតីនៃពិធីផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃសៅរ៍ ទី០៥ ខែ មិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយមានថ្នាក់ដឹកនាំ ជាអនុប្រធាននិងសមាជិក ក្រុមការងារចុះមូលដ្ឋានស្រុក ចុះមូលដ្ឋានឃុំ គណៈកម្មាធិការគណបក្សស្រុក-ឃុំ និងសមាជិកសមាជិកា អញ្ជើញចូលរួមមួយចំនួនដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញ (Video Conference)។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមការងារលើកឡើងពីពីការងារអាទិភាពសម្រាប់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា គណបក្ស នៃក្រុមការងារចុះមូលដ្ឋានស្រុក គណបក្សស្រុក គណបក្សមូលដ្ឋាន យកទៅអនុវត្តន៍តាមដំណាក់កាលជាបន្តបន្ទាប់នៃសេចក្តីសម្រេចស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានកោតសរសើរចំពោះគណៈកម្មធិការបក្សស្រុក ក៏ដូចជាក្រុមការងារលេខាធិការដ្ឋាន ដែលបានរៀបចំពិធីផ្សព្វផ្សាយ តាមបទដ្ឋាននៃសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គឺរក្សាបាន គម្លាតត្រឹមត្រូវ មានពាក់ម៉ាស់ និងលាងដៃជាមួយអាកុលឬជែល និងអនុវត្តន៍តាមវិធានការ៣ការពារ និង៣កុំ និងជាពិសេសចូលរួមចាក់វ៉ាក់សាំងតាមការរៀបចំរបស់ក្រសួងសុខាភិបាល។ លើសពីនេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងកោតសរសើរ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទូទាំងស្រុកអូររាំងឪ សម្រេចបាន ទាំងការដោះស្រាយបញ្ហា បំពេញតម្រូវការ និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរៀងៗខ្លួន ដែលជាការរួមចំណែក ដើម្បីពង្រឹងជីវភាពរបស់ប្រជាពលរដ្ឋ និងសមជាអ្នកបម្រើប្រជាជននៅក្នុងគ្រប់កាលៈទេសៈ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner