ពានកីឡាករល្អប្រចាំឆ្នាំ និងកីឡាករវ័យក្មេងល្អជាងគេ នៅអង់គ្លេស សិតតែកីឡាករមកពីក្លឹប Man City
អត្ថបទដោយ៖
ចាន់ វិចិត្រ
![](https://asset.ams.com.kh/central/media/SPORT-PREVIEW-FODEN-DE-BRUYNE.jpg)
កីឡាករ Kevin de Bruyne និង Phil Foden របស់ក្លឹប Manchester City ឈ្នះពានកីឡាករល្អប្រចាំឆ្នាំ នៅអង់គ្លេស PFA Player of the Year ។
![](https://asset.ams.com.kh/central/media/60bd7841b5ecf_1623029820_large-1024x576.jpg)
![](https://asset.ams.com.kh/central/media/60bd76a42f6fb_1623029400_large.jpg)
កីឡាករ Phil Foden បានឈ្នះពានកីឡាករវ័យក្មេងល្អជាងគេ (PFA Young Player of the Year) ក្រោយបានបង្ហាញខ្លួន៥០ប្រកួត ឲ្យ Man City ក្នុងរដូវកាលនេះ និងរកបាន១៦គ្រាប់ ។ កម្លាំងសំខាន់ទាំង២នាក់នេះ បានជួយ Man City ឈ្នះពាន Premier League ជាលើកទី៣ ក្នុងរយៈពេល៤ឆ្នាំ និងពាន League Cup ។
![](https://asset.ams.com.kh/central/media/Sport-H-D-.00_27_28_09.Still035-1024x576.jpg)
គួររម្លឹកថា កីឡាករដែលឈ្នះពាន PFA Player of the Year ២រដូវកាលជាប់គ្នា មាន Cristiano Ronaldo កាលលេងអោយ Manchester United និង Thierry Henry កាលនៅ Arsenal ខណៈ Kevin de Bruyne ជាកីឡាករទី៣ ដែលឈ្នះពាននេះ២ឆ្នាំជាប់គ្នា ៕
![](https://asset.ams.com.kh/central/media/Sport-H-D-.00_27_28_09.Still034-1024x576.jpg)
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។