កីឡាការិនី Elena Rybakina ទំលាក់ Serena Williams នៅជុំទី៤ នៃពាន French Open
អត្ថបទដោយ៖
សារ៉ាន ទីងី
កីឡាការិនីវាយកូនបាល់ទោល Elena Rybakina របស់កាហ្សាក់ស្ថាន បានយកឈ្នះ កីឡាការិនី Serena Williams របស់អាមេរិក ក្នុងលទ្ធផល ៦-៣ និង ៧-៥ នៅជុំទី៤ ព្រឹត្តការណ៍ French Open 2021 ដែលបារាំងធ្វើម្ចាស់ផ្ទះ នៅយប់ថ្ងៃទី០៦ ខែមិថុនា ។
គួររំលឹកផងដែរថា Williams ធ្លាប់បានឈ្នះពានធំកម្រិត Grand Slam មួយនេះ ៣លើករួចមកហើយក្នុងឆ្នាំ២០០២ ២០១៣ និងឆ្នាំ២០១៥ ។ Williams វ័យ ៣៩ឆ្នាំ នឹងតាមទាន់កំណត់ត្រារបស់កីឡាការិនី Margaret Court ក្នុងនាមលេងនៅ Wimbledon បាន ២៤ដងក្នុងកម្រិត Grand Slam មួយនេះនៅពេល Wimbledon ចាប់ផ្តើមពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ។
Williams មិនទាន់បានឈ្នះពានក្នុងកម្រិត Grand Slam ណាមួយទេគិតចាប់តាំងពីឆ្នាំ២០១៧ មក ហើយការចាប់ផ្តើមលេនៅ French Open រហូតដល់ហាលអាវបែបនេះ ប្រៀបដូចជានាងទើបចាប់ផ្តើមឡើងវិញអីចឹង៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។