ក្រុមបាល់ទាត់កម្ពុជាចាញ់អ៊ីរ៉ាក់១ទល់នឹង៤

អត្ថបទដោយ៖
reachea

  កម្ពុជាបានប្រកួតបាល់ទាត់ចាញ់អ៊ីរ៉ាក់១ទល់នឹង៤ក្នុងវគ្គជម្រុះពូលC ក្នុង FIFA World Cup Qatar 2022។ ក្នុង ការប្រកួតជាមួយក្រុមប្រទេសអ៊ីរ៉ាក់ នាកីឡដ្ឋាននៃប្រទេសបារ៉ែន នៅវគ្គទី១ ក្រុមអ៊ីរ៉ាក់បានទាត់បញ្ចូលទីចំនួន ៣គ្រាប់ និងនៅវគ្គទី២ អ៊ីរ៉ាក់បានស៊ុតបញ្ចូលមួយគ្រាប់ទៀត។ នៅក្នុងវគ្គទី២នោះផងដែរក្រុមជម្រើសជាតិកម្ពុជា បានទាត់ចូលអ៊ីរ៉ាក់បាន១គ្រាប់ នៅនាទី៥៥ ដោយកីឡាករ សឿយ វិសាល ដោយការតែតបញ្ជូលទី បន្ទាប់ពី កម្ពុជាទាត់បាល់ Free Kick ចេញពីកីឡាករ សេត រ៉ូស៊ីប។ ជាមួយនឹងជ័យជម្នះមកលើក្រុមកម្ពុជា បានធ្វើឲ្យក្រុម អ៊ីរ៉ាក់រកបាន៣ពិន្ទុបន្ថែម និងឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ក្នុងពូល C ជាថ្មីម្តងទៀត ក្រោយ ឆ្លងកាត់៦ប្រកួត, ឈ្នះ៤ និងស្មើ២ ដែលមានលទ្ធផល១៤ពិន្ទុ ។ ក្រុមជម្រើសជាតិកម្ពុជានៅសល់១ប្រកួតចុង ក្រោយ ដោយត្រូវប្រកួតជាមួយក្រុម អ៊ីរ៉ង់ នាថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែន។ គួរ បញ្ជាក់ថា ក្រុមបាត់ទាត់ជម្រើសជាតិកម្ពុជា ធ្លាប់បានប្រកួតចាញ់ក្រុមប្រទេសអ៊ីរ៉ង់០ទល់នឹង១៤ ម្តងរួចមក ហើយក្នុងការប្រកួតឆ្នាំ២០១៩ក្នុងប្រទេសកម្ពុជា។ ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលC នេះរួចមកហើយ។ ដូច្នេះការប្រកួតទាំង៣ ចុងក្រោយរបស់ក្រុមកម្ពុជាក្នុងប្រទេសបារ៉ែននេះ ទោះបីចាញ់, ស្នើ ឬឈ្នះក្តី គឺជាការប្រកួតបង្គ្រប់កិច្ចតែប៉ុណ្ណោះ។

ads banner