លោក នុត ពុធដារ៉ា ចុះសំណេះសំណាល និងលើកទឹកចិត្តក្រុមគ្រូពេទ្យ និងកម្លាំងនគរបាលប្រចាំការ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាពលទ្ធកម្ម ទីចាត់ការរដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានធ្វើពិធីសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ ក្រុមគ្រូពេទ្យ នៃការិយាល័យសុខាភិបាលស្រុកល្វាឯម និងកម្លាំងនគរបាលប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុនសែនពាមឧកញ៉ាអុង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងស្រុកល្វាឯម សរុប ចំនួន ៦៩នាក់។

លោក នុត ពុធដារ៉ា បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកល្វាឯម របស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

ក្នុងឱកាសនោះ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ៦០នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១៥០.០០០រៀល និងកម្លាំងនគរបាលប្រចាំការ ចំនួន ០៩នាក់ ក្នុងម្នាក់ៗ អង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ និងថវិកា ១០០.០០០រៀលផងដែរ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner