សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

អត្ថបទដោយ៖
ធី ដា

ខេត្តពោធិ៍សាត់ ៖ អធិការស្រុកបាកានលោកវរសេនីយ៍ នាងវុធ បានអោយដឹងនៅវេលាម៉ោង ៨ និង ៥៦នាទី ថ្ងៃទី១០ មិថុនា ២០២១នេះជនសង្ស័យ ០៤នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះត្រៀមបញ្ជូនទៅស្នងការនគបាលខេត្តពោធិសាត់ហើយតែត្រូវធ្វើតេសន៍យកសំណាក់កូវិដ១៩ និងធ្វើតេសន៍រកសារធាតុញៀនជាមុនសិនមុននឹងបញ្ជូន ។

កិច្ចប្រតិបតការខាងលើនេះដោយសហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេ
នីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានចុះបង្រ្កាប និងចាប់ឃាត់ខ្លួនពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន ០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៨ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិបឹងប្រិយ៍ និងភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង ០២ករណីខាងលើនេះគឺ
ករណីទី១កាលពីវេលាម៉ោង ៨ និង ២៧នាទីយប់ នៅចំណុចផ្ទះឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន ។ ក្នុងការបង្រ្កាបនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១–ឈ្មោះ ជ័រ វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំជង ស្រុកបាកាន។

ទី២–ឈ្មោះ រឿន ខួច ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិបឹងប្រិយ៍ ឃុំត្រពាំងជង ស្រុកបាកាន។
ក្នុងកិច្ចប្រតិបត្តកាខាងលើនេះសមត្ថកិច្ចយើងដកហូតបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន ០៦កញ្ចប់ទម្ងន់(១,៩១ក្រាម),កាំភ្លើងស្នប់កែឆ្នៃ០២ដើម,ឧបករណ៍ឆក់ត្រី០១កំប្លេរ,ឧបករណ៍ជក់០១កំប្លេរ,កូនថង់រំលែកថ្នាំ២០ថង់,ដែកកេះ០៥និងកន្ត្រៃ០១។

លោកអធិការនគបាលស្រុកបាកានបានអោយដឹងទៀតថា ការបង្ក្រាបនៅក្នុងករណីទី២កាលវេលាម៉ោង ៩និង៣២នាទីយប់ នៅចំណុចខ្ទមចាំស្រែស្ថិតក្នុងភូមិអូររំចេក ឃុំត្រពាំងជង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
ទី១–ឈ្មោះមាស ស្រីខួច ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្មារ ស្រុកបាកាន។

ទី២–ឈ្មោះ ស៊ិន សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០១កញ្ចប់តូចទម្ងន់០.២៦ក្រាម,កាំភ្លើងស្នប់កែឆ្នៃ០២ដើម,កូនពូថៅ០១,អំពូលសម្រាប់ជក់០២កំណាត់,ឧបករណ៍ជក់០១កំប្លេរ,កាំបិតក្រង៉ុប០២,ដាវកែឆ្នៃ០១,ទូរស័ព្ទ
០៣គ្រឿង,កូនកាបូបដៃ០១មានលុយខ្មែរ៦៥០០០
រៀល,កូនកាំបិត០១,ដែកកេះ០៣និងកន្ត្រៃ០១។

ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាល បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងឯកសារបញ្ជូនបន្តទៅស្នងការនគបាលខេត្តពោធិសាត់នៅថ្ងៃទី១០ មិថុនា ២០២១នេះហើយ ៕ សុក្ខារិន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner