សម្តេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាលុបចោលការបោះឆ្នោតសាកល្បងថ្ងៃទី២០មិថុនា (វីដេអូ)

អត្ថបទដោយ៖
reachea

  សម្តេចនាយករដ្ឋមន្ត្រី បានដាក់បញ្ជាឲ្យលុបចោលវិញការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំនិង សង្កាត់ដែលគ្រោងរៀបចំនៅថ្ងៃទី២០មិថុនាខាងមុខនេះ និងការលុបចោលការគ្រោងហ្វឹកហាត់ប្រមូលពលរដ្ឋ ដែលត្រៀមក្នុងវគ្គបណ្តុះបណ្តាលចាប់ផ្តើមពីថ្ងៃស្អែកនេះផងដែរ។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងសារណ សម្លេងមួយ នារសៀលថ្ងៃទី៩មិថុនា នេះ បានដាក់បញ្ជាការលុបចោលវិញនូវការបោះឆ្នោតសាកល្បងនេះ ដោយសារតែកម្ពុជាកំពុងតែប្រឈមនឹងជម្ងឺកូវីដ១៩ និងការបោះឆ្នោតសាកល្បងទាំងថ្ងៃទី២០មិថុនា និងការ ត្រៀមហ្វឹកហ្វឺនចាប់ពីថ្ងៃស្អែកនេះទៅ ក៏មិនត្រូវធ្វើផងដែរ (សម្លេងពី២និង១៥ ដល់៤និង០៨)

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថារាជរដ្ឋាភិបាលគោរពចំពោះឯករាជ្យភាពរបស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតែយល់ជុំវិញកិច្ចការលំបាករបស់អង្គនីតិប្រតិបត្តិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករ​បស់ប្រជាពលរដ្ឋដែលកំពុងរងការវាយលុកពីសំណាក់ជម្ងឺរាតត្បាត កូវីដ១៩ចំពោះមុខនាពេលនេះផងដែរ។

ads banner