គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅខេត្តបាត់ដំបង
សេចក្តីរាយការណ៍បានបញ្ជាក់ថា ការប្រទះឃើញនោះគឺបានកើតឡើងកាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ នៅចំណុចដីចំការ ស្ថិតនៅ ភូមិអណ្ដើកដប់មួយ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល។ សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋប្រទះឃើញនោះគឺជាប្រភេទគ្រាប់ត្បាល់ ៦០mm ចំនួន៣គ្រាប់ ដែលកប់នៅក្នុងដីចម្ការរបស់គាត់។
សមត្ថកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ។
កម្ពុជាទើបបានសម្រេច រំដោះដីដែល មានមីន បានទំហំជាង១ពាន់៨០២គីឡូម៉ែត្រក្រឡា និងបានកម្ទេចគ្រាប់ មីនប្រឆាំងមនុស្សចំនួន ១លាន៦ម៉ឺន ២ពាន់៦៦១គ្រាប់មីនប្រឆាំងរថក្រោះចំនួន២ម៉ឺន៤ពាន់៨៣២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន ២លាន៧៦ម៉ឺន៧ពាន់២០ គ្រាប់។ ទំហំផ្ទៃដី ដែលសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រ ទេសកម្ពុជា ត្រូវបានគេប៉ាន់ប្រមាណថានៅមានទំហំ៨៩០គីឡូម៉ែត្រក្រឡានិងកម្ពុជាមានផែនការបោសសំអាតគ្រាប់ មីន និងគ្រាប់មិនទាន់ផ្ទុះឲ្យអស់រហូតដល់ឆ្នាំ២០២៥។