សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចុះពិនិត្យសមិទ្ធិផលនានា និងសួរសុខទក្ខបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះសូទិន ខេត្តកំពង់ចាម
អត្ថបទដោយ៖
ធី ដា
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ជាចំណងដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំកោះសូទិន ស្រុកកោះសូទិន រួមមាន÷ សាលាឆទាន ,ស្ពាន ,ទំនប់បង្ហៀរ ,ផ្លូវបេតុង ។ល។ ដែលសម្រេចការសាងសង់បាន១០០ ភាគរយហើយ។
បន្ទាប់មក សម្ដេចវិបុលសេនាភក្តី អញ្ជើញចុះសួរសុខទុក្ខ លោកតាលោកយាយ និងបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំណើតរបស់សម្ដេច នាភូមិទី១០ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានព្រឹទ្ធសភា មានវត្តមានឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងសហការី បានចូលរួមអមដំណើរផងដែរ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕