រដ្ឋបាលរាជធានីចាត់មន្ត្រីចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនកម្មករ កម្មការនីនៅរោងចក្រ ហ្វត្រេសដែលរត់គេចឱ្យសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយកសំណាក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ក្រោយកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មនៅរោងចក្រហ្វ័រត្រេស មានកម្មករ-កម្មការិនីប្រហែលជាង១០០០នាក់នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណះក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រផ្ទាល់។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ នៅរោងចក្រ ហ្វត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោឱ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាក។

គួរបញ្ជាក់ថា៖ការដែលកម្មករកម្មការនីរោងចក្ររត់ចេញពីរោងចក្រខាងលើដោយសារតែក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាកពេលនោះកម្មករសុំឱ្យក្រុមគ្រូពេទ្យវ៉ៃត្រាបញ្ជាក់ថាពួកគាត់បានយកសំណាករួចតែក្រុមគ្រូពេទ្យក៏ប្រាប់បន្តថាទាល់តែធ្វើតេស្តលើកទី២ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យមិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើង ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង ។

ឆ្លៀតក្នុងឱកាសនេះរដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញសូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខុភាព អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ជាមួយគ្នានោះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនកម្មកររោងចក្រខាងលើនាំគ្នាទៅពិនិត្យនិងយកសំណាកហើយមិនមានកូវីដ១៩ទេការពិនិត្យនេះដូចជួយការពារកូវីដហើយជួយការងារបងប្អូននៅបន្តនិរន្ទរះភាពហើយរោងចក្រនៅតែបន្តដដែលដូច្នេះសូមបងប្អូនសហការជាមួយអាជ្ញាធរដែលនេះជាប្រយោជន៌របស់បងប្អូននិងប្រជាពលរដ្ឋដែរ។

លោកក៏សូមសរសើរដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនមន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើង គឺ ដើម្បីឧត្តមប្រយោជន៍របស់បងប្អូន សុខុមាលភាពរបស់បងប្អូន និងការងាររបស់បងប្អូន នៅក្នុងដំណាក់កាល នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner