ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១

ការប្រកួតសិស្សឆ្នើម ទូទាំងប្រទេសលើកទី១ ៖ ការសិក្សាដោយការបង្កើតគម្រោង “បំណងប្រាថ្នា” ដែលជាការប្រកួតតាមបែបការសិក្សាដោយការបង្កើតគម្រោង លើកដំបូងបំផុត សម្រាប់សិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី១២ មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលដៅដូចខាងក្រោម ៖

១. លើកកម្ពស់ការរៀនរបស់សិស្សដោយវិធីសាស្រ្តរៀនបែបថ្មី គឺការរៀនតាមបែបសហការ ការរៀនដោយការត្រិះរិះពិចារណា ការរៀនដោយការដោះស្រាយបញ្ហា និងការរៀនដោយការបង្កើតគម្រោង
២. គាំទ្រដល់សិស្សក្នុងការសម្រេចបានដល់កម្រិតកំពូលនៃពុទ្ធិសម្បទា ដែលទទួលបានពីការមេរៀននីមួយៗនៅក្នុងកម្មវិធីសិក្សាជាតិ ដោយយកទៅបង្កើតជាគម្រោង
៣. លើកទឹកចិត្តដល់ការចែករំលែក ការពិភាក្សា ការកែលម្អ និងការដកស្រង់បទពិសោធក្នុងចំណោមសិស្សានុសិស្ស នូវស្នាដៃលទ្ធផលគម្រោងដែលពួកគេបង្កើតបានយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំំ យុវជន និងកីឡា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លក្ខណៈពិសេសនៃព្រឹត្តិការណ៍ “បំណងប្រាថ្នា” គឺការរួមបញ្ចូលគ្នារវាងការស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើមេរៀននីមួយៗនៃមុខវិជ្ជាជាមួយការប្រកួតប្រជែងរវាងសិស្សានុសិស្សនៅលើវេទិកាឌីជីថល និងការ ប្រមូលផ្តុំសិស្សដែលមានសក្តានុពលក្នុងការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍។

ក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកព្រឹត្តិការណ៍ “បំណងប្រាថ្នា” ថាជាជម្រើសមួយនៃឧត្តមានុវត្តអប់រំដោយវិធីសាស្រ្តបង្រៀនបែបថ្មី ហើយដែលអាចលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស។ លើសពីនេះទៅទៀត លទ្ធផលនៃការសិក្សានិងការបង្កើតគម្រោងក្នុងព្រឹត្តិការណ៍នេះ គឺជាមាតិកាឌីជីថលដ៏សម្បូរបែបដែលសិស្សអាចចូលរួមបង្កើត និងចែករំលែក៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner