លោក នុត ពុធដារ៉ា ចុះពិនិត្យដំណើការយុទ្ធនាការចាក់វ៉ាក់សាំង និងរៀបចំទីតាំងសម្រាប់ព្យាបាលអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្តាល
អត្ថបទដោយ៖
ធី ដា
កណ្តាល ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក រួមនិងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យដំណើរការយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងស្រុកខ្សាច់កណ្តាល ព្រមទាំងចុះពិនិត្យទីតាំងរៀបចំជាកន្លែងព្យាបាល អ្នកវិជ្ជមានកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកខ្សាច់កណ្តាល ស្ថិតនៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕