ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយនាយកដ្ឋានជំនាញ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានអញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខផ្ទាល់ជាមួយនាយកដ្ឋានជំនាញចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។

ក្នុងឱកាស នោះដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គនាយករង បានធ្វេីការកោតសរសេីរ និងវាយតម្លៃខ្ពស់ទៅលេីនាយកដ្ឋាននីមួយៗ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៅតាមតួនាទី ភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រសេីរនាពេលកន្លងមក និងបានធ្វើការណែនាំផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំនាយកដ្ឋាននីមួយៗ ធ្វើយ៉ាងណាត្រូវបន្តយកចិត្តទុកដាក់លើការងារ តួនាទីភារកិច្ច ទៅតាមឋានានុក្រម ការងារ ពិសេសគោរពឲ្យបានម៉ឺងម៉ាត់លើវិន័យកងកម្លាំងនគរបាលជាតិ និងត្រូវមានសាមគ្គីភាពរឹងមាំដេីម្បីអោយអង្គភាពកាន់តែមានការរីកចម្រេីនបន្តទៅមុខទៀត។ ជាងនេះទៅទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ ក៏បានធ្វេីការក្រើនរំលឹកឲ្យយកចិត្តទុកដាក់លើវិធានការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺផ្លូវដង្ហើម (COVID ១៩) ដែលរាជរដ្ឋាភិបាលកំណត់ គឺ ៣កុំ ៣ការពារ ។

ក្រោយពីសំណេះសំណាលរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភសម្ភារបច្ចេកទេសមួយ ចំនួនដូចជា កុំព្យូទ័រលើតុ ម៉ាស៊ីនស្កែនណឺ និងម៉ាស៊ីនព្រីនធឺ ដល់នាយកដ្ឋានជំនាញមួយចំនួនចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ដែលរួមមាននាយកដ្ឋានរដ្ឋបាល សរុប នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ផ្នែកសន្តិសុខសាធារណៈ) នាយកដ្ឋានផ្សព្វផ្សាយអប់រំ នាយកដ្ឋានសុខាភិបាល នាយកដ្ឋានស្រាវជ្រាវឧបករណ៍ សម្ភារបច្ចេកទេសនគរបាល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដែលជាសន្តានចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងលោកជំទាវ ។ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner