ក្រសួងអប់រំជូនដំណឹងពីការរៀបចំប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈឆ្នាំសិក្សា ២០២០-២០២១

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈសម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានបញ្ជាក់ថាដើម្បីធានាបាននូវការបន្តការសិក្សារបស់សិស្សានុសិស្សនៅមធ្យមសិក្សាក្នុងពេលដែលសាលារៀន ផ្អាកដំណើរការក្រោយព្រឹត្តិការណ៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីណែនាំលេខ ២៧ អយក.សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ដីពីការបង្រៀននិងរៀនពីចម្ងាយ និងតាមប្រព័ន្ធ អេឡិចត្រូនិក។

ជាមួយគ្នានេះក្រសួងអប់រំឱ្យដឹងបន្ថែមថា សេចក្ដីណែនាំនេះបានកែសម្រួលប្រតិទិនសិក្សា ក៏ដូចជាប្រតិទិននៃការប្រឡងដែលបានកំណត់ ដោយសេចក្ដីណែនាំលេខ ៦០ អយក.សណន ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ និងសេចក្តីណែនាំលេខ ១៦ អយក.សណន ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឡើងវិញ។ ដើម្បីឱ្យមានសង្គតិភាពជាមួយសេចក្ដីណែនាំ លេខ ២៧ អយក.សណន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១. ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការ ណែនាំដូចខាងក្រោម ៖ដោយ៖ម៉ាដេប៉ូ(សូមមើលខ្លឹមសារលម្អិតខាងក្រោម)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner