ក្រសួងអប់រំចេញសេចក្តីណែនាំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន ឆ្នាំសិក្សា ២០២០-២០២១

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡាបានចេញសេចក្ដីណែនាំពី ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជន សម្រាប់ឆ្នាំសិក្សា ២០២០-២០២១។

          បើយោងតាមសេចក្តីណែនាំខាងលើនេះក្រសួងអប់រំបានបញ្ជាក់ថាកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំលេខ ១៦ អយក.សណន ចុះថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សា សាធារណៈ ដោយសារតែមានការរីករាលដាលជំងឺកូវីដ-១៩ ពិសេសព្រឹត្តិការណ៍២០កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាឯកជនបង្រៀន និងរៀនតាមការសិក្សាពីចម្ងាយ និងការសិក្សាតាម ប្រព័ន្ធអេឡិចត្រូនិក និងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរៀងៗខ្លួន។ ដើម្បីឱ្យការរៀបចំ និង ការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមគ្រឹះស្ថានសិក្សាឯកជនប្រព្រឹត្តទៅដោយ រលូន និងធានាបាននូវស្តង់ដាគុណភាពនៃការប្រឡង ក្រសួងសូមធ្វើការណែនាំដូចខាងក្រោម៖

១. ការដាក់ពាក្យស្នើសុំរៀបចំការប្រឡង

      គ្រឹះស្ថានសិក្សាឯកជនត្រូវដាក់ពាក្យស្នើសុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ ភ្ជាប់បញ្ជីរាយនាមបេក្ខជនត្រូវប្រឡងមកក្រសួង តាមរយៈមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឱ្យបានមុន ដំណាច់ខែសីហា ជាកំហិត ដើម្បីពិនិត្យ និងទទួលស្គាល់។

      ក្នុងករណីគ្រឹះស្ថានសិក្សាឯកជនណាដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯង ត្រូវរង់ចាំ ចូលរួមប្រឡងជាមួយសិស្ស នៃគ្រឹះស្ថានសិក្សាសាធារណៈនៅពេលក្រោយតាមការជូនដំណឹងរបស់ក្រសួង។ដោយ៖ម៉ាដេប៉ូ (សូមអានខ្លឹមសារលម្អិតដូចខាងក្រោម)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner