ក្រសួងបរិស្ថានបញ្ជាក់ថាការបញ្ចប់ជំនួយគម្រោងព្រៃឡង់បៃតងមិនប៉ះពាល់ទំនាក់រវាងក្រសួងបរិស្ថាននិង អង្គការUSAID ឡើយ (Video Inside)

សហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ជំនួយដល់ស្ថានប័នរដ្ឋាភិបាលនៅក្រោមគម្រោងព្រៃឡង់បៃតងក្នុង ប្រទេសកម្ពុជាដោយបានលើកឡើងជុំវិញចំណាត់ការមិនល្អក្នុងការគ្រប់គ្រងរក្សាគម្រោងព្រៃឡង់បៃតង។ គម្រោងថវិការក្សាព្រៃឡង់កម្ពុជានេះ ត្រូវបានស្ថានទូតបញ្ជាក់ថានឹងបង្វែរទៅជួយវិស័យឯកជន, សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដែលមិនប៉ះពាល់បរិស្ថាន។

ក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថាកិច្ចការរក្សា ការពារព្រៃ ឡង់គឺជាកាតព្វកិច្ចរបស់កម្ពុជាដែលគេនៅតែបន្តធ្វើកិច្ចការនេះ ជាដដែលបើទោះបីជាគ្មានការជួយពី សហរដ្ឋ​អាមេរិកក៏ដោយ។  មន្ត្រីនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃនេះថាការបង្វែរជំនួយ របស់អង្គការUSAID ទៅជួយផ្នែកផ្សេង បានបង្ហាញថាក្រសួងបរិស្ថានមានភាពរឹងមាំក្នុងការបំពេញតួនាទី និង ភារកិច្ចរបស់ ខ្លួនក្នុងនាមជាម្ចាស់លើការការពារនិងអភិរក្សធនធានធម្មជាតិ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner