ប៊ែលហ្ស៊ីក និងហូឡង់ កក់កៅអីវគ្គ១៦ចុងក្រោយ នៃ UEFA UERO 2020

ក្រុមជម្រើសជាតិប៊ែលហ្ស៊ីក រកបាន ៣ពិន្ទុបន្ថែមក្រោយយកឈ្នះក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងលទ្ធផល ២-១ នៅពូល B នាកីឡដ្ឋាន Parken ទីក្រុង Copenhagen ប្រទេស ដាណឺម៉ាក ខណៈក្រុមហូឡង់ យកឈ្នះ ក្រុមហ្វាំងឡង់ ២ទល់០ ដូចគ្នា និឹងកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ពឹ្រត្តិការណ៍ជើងឯកអឺរ៉ុប UEFA UERO 2020 នៅកីឡដ្ឋាន A jax ប្រទេសហូឡង់ ។


ទោះបីក្រុមដាណឺម៉ាក រកបាន១គ្រាប់នាំមុខមុន ដោយកីឡាករ Yussuf Poulsen នៅ នាទីទី២ ក្នុងវគ្គទី១ ប៉ុន្តែវគ្គទី២ ក្រុមប៊ែលហ្សិក តាមស្មើវិញនៅនាទី៥៥ ដោយកីឡាករ Thorgan Hazard និងខ្សែបម្រើឆ្នើម Kevin De Bruyne បន្ថែមគ្រាប់បាល់ជ័យជំនះ នៅនាទី៧១ ។ ដូច្នេះជ័យជំនះរបស់ក្រុមប៊ែលហ្ស៊ីក និងហូឡង់ រកបាន៦ពិន្ទុដូចគ្នា បានកក់កៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយជាមួយក្រុមអីតាលី ចេញពីពូល A ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner