កម្ពុជាមាតុភូមិយើង ២១ មិថុនា ២០២១
Video https://fb.watch/6fKKO6bbn8/

មាតិការព័ត៌មានកម្ពុជាមាតុភូមិយើង២១.០៦.២០២១
LD7 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចេញសារលិខិត ក្នុងឱកាសខួបលើកទី១៤ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ២០២១៕..ឃ្លីប២នាទី.២៤
LD5 សម្តេចពិជ័យ៖ ប្តេជ្ញាចិត្ត ទោះបីមានឧបសគ្គ ឬការលំបាកយ៉ាងណាក៏ដោយ សម្តេចនឹងជម្នះរៀបចំ ប្រារព្ធពិធីចងចាំនៃដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ឆ្ពោះទៅរកការសង្គ្រោះជាតិ និងប្រជាជនកម្ពុជា នេះជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយឱ្យពលរដ្ឋខ្មែរបានដឹង៕..ឃ្លីប៥នាទី
LD នៅថ្ងៃស្អែកនេះ បើមិនមានអ្វីប្រែប្រួលទេ រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងមកទស្សនកិច្ចនៅកម្ពុជា គ្រាដែលសម្តេចតេជោប្រមុខដឹកនាំកម្ពុជាសម្រេចលុបចោលកម្មវិធីជួបជុំទាំងអស់ រួមទាំងជំនួបផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដោយសារជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩៕ឃ្លីប២នាទី១៧
LD1 ក្រសួងសុខាភិបាល ចេញប្រកាសដាក់ឲ្យប្រើប្រាស់នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ៕..ឃ្លីប១នាទី១១
LD6 រដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ជាតំបន់លឿងនៅភូមិសាស្ត្រមួយផ្នែកនៃក្រុងព្រះសីហនុ និងមួយផ្នែកនៃស្រុកព្រៃនប់ ហើយដាក់ចេញវិធានការរដ្ឋសម្រាប់ខេត្តរបស់ខ្លួន៕..ឃ្លីប៤នាទី៥០
LD4 មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សង្គមស៊ីវិលខ្លះគួរលើកតម្កើងការអនុវត្តច្បាប់ ការពារផលប្រយោជន៍ជាតិជាធំ ជាជាងប្រើការតស៊ូមតិក្លែងក្លាយយកបញ្ហាបរិស្ថាន និងធនធានធម្មជាតិមកធ្វើអាជីវកម្ម និងបម្រើរបៀបវារៈនយោបាយទុច្ចរិត៕..ឃ្លីប៧នាទី៥៧
ព័ត៌មានអន្តរជាតិពេលព្រឹក
១- លោក ចូ បៃដិន ប្តេជ្ញាចិត្តថា អាហ្វហ្គានីស្ថាននឹងគ្មានថ្ងៃក្លាយជាឋានសួគ៌សុវត្ថិភាពសម្រាប់ក្រុមភេវរករឡើយ ៕..អានផ្ទាល់..(បុត្រា+ទីណា)
២- ប្រធានាធិបតីកោះតៃវ៉ាន់អរគុណសហរដ្ឋអាមេរិកសម្រាប់ជំនួយវ៉ាក់សាំង និងថា ជំនួយនេះនឹងជួយបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩របស់ខ្លួន ៕..អានផ្ទាល់..(បុត្រា+ទីណា)
៣- ប្រេស៊ីលមានអ្នកស្លាប់ដោយសារ Covid-19 កើនជាងកន្លះលាននាក់ ឈរនៅលំដាប់ទី២បន្ទាប់ពីអាមេរិក ជាប្រទេសមានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក ៕..អានផ្ទាល់..(បុត្រា+ទីណា)
៤- មេដឹកនាំយោធាមីយ៉ាន់ម៉ាធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៊ី ក្រោយអង្គការសហប្រជាជាតិអំពាវនាវអោយហាមលក់អាវុធដល់ប្រទេសខ្លួន ៕..អានផ្ទាល់..(បុត្រា+ទីណា)