កីឡាការិនីស្នូឃ័រកម្ពុជា ស្រួង ភាវី ឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ ពិភពលោកលើក នៅប្រទេសកូរ៉េខាងត្បូង

អត្ថបទដោយ៖
សារ៉ាន ទីងី

ពិតជាដំណឹងដ៏រំភើបសម្រាប់កម្ពុជា ដែលអត្តពលកីឡាការិនី ជម្រើសជាតិ ប៊ីយ៉ា និង ស្នូកឃ័រកម្ពុជា ស្រួង ភាវី បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ ប៊ីយ៉ា និងស្នូកឃ័រ កម្រិតពិភពលោក ដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។


ដំណឹងដ៏រំភើបនេះ ត្រូវបាន ស្រួង ភាវី បញ្ជាក់ប្រាប់ តាមសារអេឡិចត្រូនិច នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ថា ការប្រកួតនេះ គឺនាងលេងតំណាង ឲ្យប្រទេសកម្ពុជា ហើយពេលនេះ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូងតំណាង ឲ្យប្រទេសកម្ពុជា ។
នាង បញ្ជាក់ទៀតថា ព្រឹត្តិការណ៍ខាងលើចាប់ផ្ដើមប្រកួតកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២១។


សូមរំលឹកថា កន្លងមក ស្រួង ភាវី ធ្លាប់ឈ្នះមេដាយមាសកម្រិតអាស៊ីជូនកម្ពុជា កាលឆ្នាំ ២០១៨ជូនម្ដងហើយ។ ជាងនេះទៅទៀតគេ ក៏បានក្លាយជា កីឡាការិនី ឆ្នើម ប្រចាំទ្វីបអាស៊ី លើប្រភេទ កីឡាស្នូឃ័រ (ការ៉ុម) ក្នុងឆ្នាំ២០១៩ផងដែរ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner