ផ្សារហ៊ុនអឺរ៉ុបដាំក្បាលចុះ ដោយសារការបរាជ័យរបស់ធនាគារកណ្ដាលអ៊ឺរ៉ុប ចំពោះការចាត់វិធានការទប់ស្កាត់វិបត្តិ ដែលបង្កឡើងដោយសារមេរោគ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
អង់គ្លេស៖ ទីផ្សារភាគហ៊ុនអ៊ឺរ៉ុបបានដាំក្បាលចុះ នៅថ្ងៃទី១៣ ខែមីនានេះ (ម៉ោងក្នុងតំបន់) ដោយសារការព្រួយបារម្ភពីការឆ្លងមេរោគ COVID-19 និង វិធានការណ៍ដែលបានដាក់ចេញដោយធនាគារកណ្តាលអ៊ឺរ៉ុប (ECB) ដើម្បីទប់ស្កាត់ការប៉ះទង្គិចពីវិបត្តិនេះពុំមានប្រសិទ្ធភាព នេះបើតាមសារព័ត៌មាន CNN ។
ធនាគារកណ្តាលអ៊ឺរ៉ុប (ECB) បានលើកឡើងថា ខ្លួននឹងបង្កើនការទិញដូរសញ្ញាបណ្ណ (bond) ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច និង ចូលរួមជាមួយអ្នកធ្វើគោលនយោបាយនៅជុំវិញពិភពលោក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺរាតត្បាតជាបន្ទាន់ ។
ប៉ុន្ដែការចាត់វិធានការបែបនេះ បែរជាធ្វើឱ្យទីផ្សារធ្លាក់ចូលទៅក្នុងវិបត្តិទៅវិញ ហើយធ្លាក់ចូលជ្រៅបន្ដទៅទៀត បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសបិទជើងហោះហើរទាំងចេញ និង ចូលសហរដ្ឋអាម៉េរិកពីប្រទេសទាំងអស់ ក្នុងទ្វីបអ៊ឺរ៉ុបរយៈពេល ៣០ ថ្ងៃ លើកលែងចក្រភពអង់គ្លេស ៕