ទឹកបឹងទន្លេសាបហក់ឡើងបានជិតមួយម៉ែត្រ ដែលខ្ពស់ជាង៣ឆ្នាំកន្លងមក
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖គិតមកដល់ពេលនេះទឹកបឹងទន្លេសាបបានហក់ឡើងដល់កម្រិតកម្ពស់ ០,៩៩ ម៉ែត្រ ដែលជាកម្ពស់មួយដែលខ្ពស់ជាងកម្ពស់ទឹក រយៈពេលដូចគ្នា៣ឆ្នាំកន្លងមកពោលគឺក្នុងឆ្នាំ២០១៨ ,២០១៩ និង ឆ្នាំ២០២០ ។
បើតាមលោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាបបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថាកម្ពុជាទឹកបឹងទន្លេសាប១ម៉ែត្រនាពេលនេះបើទោះបីខ្ពស់ជាង៣ឆ្នាំកន្លងមក ប៉ុន្តែវាក៏តែនៅទាបជាងកម្ពស់ទឹក មធ្យមច្រើនឆ្នាំ។
លោកបានបន្ថែមថា”កម្ពស់ទឹកក្នុងរង្វង់ មួយម៉ែត្រ នៅពេលនេះ បានពេញផ្ទៃពោះបឹងហើយ តែមិនទាន់លិច តំបន់ព្រៃលិចទឹក នៅឡើយទេ”។
គួរបញ្ជាក់ថាបើតាមការព្យាកររបស់ធនធានទឹក និងឧតុនិយម ឱ្យដឹងថាកម្ពស់ទឹកទន្លេ នៅស្ថានីយ៍ជលសាស្ត្រ ទន្លេបាសាក់ ចតុមុខ លើកទី១ សម្រាប់រដូវវស្សា ឆ្នាំ២០២១នេះ ទឹកអាចឡើងដល់កម្ពស់ ៩,៣០ ម៉ែត្រ ជាប្រភេទជំនន់ធំមធ្យម៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕