ការឆ្លងថ្មីនៃវីរុសកូវីដ-១៩ ក្នុងប្រទេសអាស៊ានទាំង១០ កើនឡើងដល់ ៣ម៉ឺន ៧ពាន់ ៩៧០ករណី និងការស្លាប់ថ្មីមានចំនួន ៥៩៩នាក់ហើយ
ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេសចំនួន៩គឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា,សឹង្ហបុរី, ថៃ, កម្ពុជា, វៀតណាម, និងប្រទេសឡាវ។ ប្រទេសដែលមានការស្លាប់ថ្មីមាន៧ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ថៃ, ម៉ាឡេស៊ី, វៀតណាម, និងប្រទេសកម្ពុជា។
ប្រទេសឥណ្ឌូនេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មីចំនួន២ម៉ឺន៥៧៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២លាន៥ម៉ឺន៣ពាន់៩៩៥ករណី។ ចំណែកការស្លាប់ថ្មីវិញមានចំនួន៣៥៥នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៥ម៉ឺន៥ពាន់៩៤៩ករណី។ ប្រទេសឥណ្ឌូនេស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាងគេក្នុងចំណោមប្រទេសអាស៊ានទាំង១០។
នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន៦ពាន់៤៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១លាន៣៧ម៉ឺន៨ពាន់២៦០ករណី។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន១០៨នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន២ម៉ឺន៤ពាន់៣៦នាក់។ ចំណែកប្រទេសម៉ាឡេស៊ីនៅក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះមានការឆ្លងថ្មី ចំនួន៥ពាន់៨៤១ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧១ម៉ឺន៦ពាន់៨៤៧ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន៨៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤ពាន់៧២១នាក់។
ប្រទេសថៃមានការឆ្លងថ្មីចំនួន៤ពាន់១០៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២៣ម៉ឺន២ពាន់៦៤៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៣១ករណីដែលនាំឲ្យការស្លាប់សារុបមានចំនួន១ពាន់៧៧៥ករណី។
ប្រទេសមីយ៉ាន់ម៉ានមានការឆ្លងថ្មីចំនួន៦៨០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១៤ម៉ឺន៩ពាន់៩២៧ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន២នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣ពាន់២៦៩នាក់។ ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន២៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៦ម៉ឺន២ពាន់៤៩៣ករណី។ ប្រទេសកម្ពុជាមានការឆ្លងថ្មីចំនួន៦៥៥ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤ម៉ឺន៥ពាន់៣៦៦ករណី។ ចំណែកការស្លាប់ថ្មី១៨ដែលនាំឲ្យការស្លាប់សារុបមានចំនួន៤៩៣នាក់។
ប្រទេសវៀតណាមមានការឆ្លងថ្មី៤២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន១ម៉ឺន៣ពាន់៩៨៩ករណី។ចំណែកការស្លាប់ថ្មីមានម្នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៧០នាក់។ ប្រទេសឡាវមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន២ពាន់៨០ករណី។ ប្រទេសដែលមិនរងការឆ្លងថ្មីនោះគឺប្រទេសប្រុយណេ។ គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន៤លាន៦៥ម៉ឺន៥ពាន់៨៦០ករណី, និងការស្លាប់មាន៩ម៉ឺន៣៥៤នាក់។ បើគិតសារុបនៅលើសាកលលោកនោះវិញការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ១៨០លានករណី, និងការស្លាប់មានជាង៣លាន៩០ម៉ឺននាក់។