មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ មានអ្នកឆ្លងកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានទៅមន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣៦៨, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមនរាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ បានជូនដំណឹងថា អ្នកជំងឺកូវីដបានយកចៅ ទៅកាន់មន្ទីរសម្រាកព្យាបាល រោគកុមារ ម៉ាក់ស៊ីឃែរ នោះ កាលពីថ្ងៃទី ២១ ខែមិថុនា ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីកន្លែង និងពេល វេលានោះ ត្រូវដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner