លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង

ភ្នំពេញៈលោកស៊ុន សុវណ្ណារិទ្ធ ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសលោក​ ឈួរ ច័ន្ទឌឿន។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់នៅថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០២១នេះ។ ចំណែក លោក ឈួរ ច័ន្ទឌឿន នឹងទៅទទួលតំណែងថ្មីជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

សូមជម្រាបថា លោក ស៊ុន សុវណ្ណារិទ្ធ មុនទទួលតំណែងជាអភិបាលខេត្ត លោកជាអភិបាលរងខេត្តកំពង់ឆ្នាំង៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner