រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពីសប្បុរសជន ក្នុងការ បរិបទប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩

ដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៦ មិថុនា សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុលប្រ៊ូល សៀមរាប បាននាំយកអំណោយ អង្ករ ចំនួន៥តោន , មី ៤០០កេស និងទឹកបរិសុទ្ធ៣៥០កេស មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត នៅសាលាខេត្តសៀមរាប ។

លោកស្រីនាយិការសាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ  មន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។

ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត ឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌  របស់សាលា សណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុលប្រ៊ូល ដែលបានផ្តល់ជូននូវជាគ្រឿងឧបភោគបរិភោគ ក្នុងកិច្ចបម្រើដល់យុទ្ធនាការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូន ដល់សប្បុរសជន និង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ អាជ្ញាធរ ខេត្តបានផ្តល់នូវស្បៀង សម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគ បរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពី ក្រៅប្រទេស និង បងប្អូនជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល និង បានកំពុងបិទ ខ្ទប់ជាបណ្តោះអាសន្ន នៅតាមឃុំ សង្កាត់ និង ផ្សារក្នុងខេត្ត  ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរ ដល់សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូល ឌុលប្រ៊ូល ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តាក្រុង ស្រុក ទៀតផងដែរ ។

ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ខេត្តសៀមរាបក្នុងព្រឹត្ដិការសហគន៍២០កុម្ភៈ ២០២១ គិតត្រឹមថ្ងៃទី២៤ មិថុនា មានអ្នកវិជ្ជមានជម្ងឺកូវីដ១៩ ចំនួន៧៥១នាក់ និងបានព្យាបាលជាសះស្បើយចំនួន២៦៧នាក់ ស្លាប់៩នាក់ និង ៤៧៥នាក់ បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង វិទ្យាល័យដំដែកស្រុកសូទ្រនិគម និងមណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត ព្រមទាំងបង្កើតមណ្ឌលព្យាបាលជម្ងឺកូវិត នៅវិទ្យាល័យអង្គរបន្ថែមមួយកន្លែងទៀត ដើមី្បទ្រទ្រង់សភាពការនេះផងដែរ  ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner