មនុស្សម្នាក់ស្លាប់ ដោយសារអគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ទនៈនៅស្រុកចំការលើ ខេត្តកំពង់ចាម

អគ្គិភ័យឆាបឆេះស្ថានីយប្រេងឥន្ទនៈបណ្ដាលអោយស្លាប់មនុស្សម្នាក់នៅស្រុកចំការលើ នៅថ្ងៃទី29 ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង06.45នាទី បានទទួលពត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីអគ្គីភ័យ ០១ករណី នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោយពីទទួលពត៌មាន លោកស្នងការ បានចាត់បញ្ជាកម្លាំងជំនាញអធិការដ្ឋាន នគរបាលស្រុកចំការលើនិងចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និងបានអោយរថយន្ដខេត្ត និងតាមបណ្ដាលស្រុក ចុះទៅជួតអន្ដរាគមន៍ជួយពន្លត់ ។

ម្ចាស់ផ្ទះឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។ ករណីនេះ បណ្តាលអោយស្លាប់មនុស្ស ០១នាក់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (កូនម្ចាស់ផ្ទះ) ។ មូលហេតុ :បណ្តាលអោយស្លាប់ ដោយសារជនរងគ្រោះចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។

ករណីអគ្គិភ័យនេះបង្កការខូចខាត_ផ្ទះទំហំ ៧ម៉ត្រ × ៩ម៉ែត្រ (ឆេះអស់១០០%)
-ផ្ទះសង់អំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដា (រនាបឈើ)
-ការ៉ាស់សាំង ០១ ឆេះអស់ ។
-រថយន្ត ម៉ាកលុចស៊ីស៣៣០ ០១គ្រឿង
-ម៉ូតូសេ១២៥ ០១គ្រឿង
-ប្រាក់មួយចំនួនទៀត

▪️មលហេតុ ឆ្លងចរន្តអគ្គីសនី(បាញ់ប្រេងបញ្ចូលកានបណ្តាលអោយផ្ទុះ)។
▪️អគ្គិភ័យរលត់អស់១០០% នៅវេលាមោង08:4០នាទី ។

ក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំងនគរបាលប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ចំនួន ០២គ្រឿង រថយន្តខេត្ត ០៣គ្រឿង រថយន្តស្រុកព្រៃឈរ ០១គ្រឿង រថយន្តស្រុកកំពង់សៀម ០១គ្រឿង រថយន្តស្រុកចំការលើ ០១គ្រឿង ប្រើប្រាស់អស់ទឹក ០៩ឡាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner