រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អញ្ជើញចូលរួមដុតបំផ្លាញគ្រឿងញៀននៅខេត្តស្វាយរៀង

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៤ខែឆ្នាំ២០២០បានអញ្ជើញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០  ក្រោមប្រធានបទ ” លុបបំបាត់គ្រឿងញៀន ត្រូវផ្តើមចេញពីយើងទងអស់គ្នា ” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន តាមអំណាចសាលក្រម សាលដីកា និងសេចក្តីសម្រេចរបស់សាលាដំបូង ចំនួន៤ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ។

ពិធីនេះបានប្រព្រឹត្តិទៅស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងមានការចូលរួមពីអ្នកដែលពាក់ព័ន្ធចំនួន ៣៤២អង្គ/នាក់ នឹងវត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានទាំង៦ប្រភេទ ហើយត្រូវធ្វើការដុតបំផ្លាញចោលមានទម្ងន់សរុប៣៩.១១២,១៤ក្រាម (សាមសិបប្រាំបួនពាន់ មួយរយដប់ពីរ ក្បៀសដប់បួនក្រាម)។

នៅក្នុងឱកាសនោះលោកម៉ែន វិបុល  អភិបាលខេត្តស្វាយរៀង  បានថ្លែងថា ពិធីដុតបំផ្លាញគ្រឿងញៀនដែលប្រារព្ធធ្វេីនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មេីសគ្រឿងញៀន និងសម្រេចបានលទ្ធផលដ៏ជោគជ័យក្នុងការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទន្ទឹមនេះក៏បានបង្ហាញឲ្យប្រជាពលរដ្ឋ និងសាធារណជនបានឃើញយ៉ាងច្បាស់ថា រាល់វត្ថុតាងគ្រឿងញៀន ដែលកងកម្លាំងមានសមត្ថកិច្ចបង្រ្កាបបាន គឺមិនត្រូវបានយកទៅប្រើប្រាស់មុខសញ្ញាផ្សេងនោះឡើយ គឺបានរក្សាទុកយ៉ាងត្រឹមត្រូវប្រកបដោយសុវត្ថិភាព ដើម្បីធ្វើពិធីដុតបំផ្លាញដូចអ្វីដែលបានឃើញនិងដុតបំផ្លាញចោលនៅថ្ងៃនេះ។

លោករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងនូវចំណុចសំខាន់ៗ មួយចំនួនរួមមាន៖
១- គ្រឿងញៀន និងវិបត្តិកូវីដ១៩ គឺជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។
២- យុទ្ធនាការប្រឆាំងគ្រឿងញៀន៥លើក បង្ក្រាប ជាង៣ម៉ឺនករណី ឃាត់ជាង៦ម៉ឺននាក់ គ្រឿងញៀនជាង២៣០០គីឡូក្រាម។
៣- ការហូរចូលគ្រឿងញៀន ពីប្រទេសជិតខាង នាំឲ្យកម្ពុជាទៅជាទីផ្សារ និងកន្លែងផលិត។
៤- នារីកម្ពុជាម្នាក់ស៉ីឈ្នួលកាន់គ្រឿងញៀនទៅវៀតណាម ត្រូវតុលាការកាត់ទោសប្រហារជីវិត។ ក្រសួងយុត្តិធម៌ ខិតខំពិនិត្យ និងការពារតាមផ្លូវច្បាប់ ទាក់ទងក្រសួងការបរទេស ដើម្បីអនុវត្តន៍តាមកិច្ចព្រមព្រៀងទ្វេភាគី ធ្វើយ៉ាងណាឲ្យផុតពីទោសប្រហារជីវិត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner