ប្រគល់បន្ទប់ទឹក-បង្គន់អនាម័យ ទឹកបរិសុទ្ធ និងសម្ភារៈកូវីដ-១៩ ជាអំ ណោយ ឯកឧត្គម ស សុខា ជូនគណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ស្រុកស្វាយអន្ទរ
ព្រៃវែង ៖ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញប្រគល់បន្ទប់ទឹក-បង្គន់អនាម័យ ចំនួន ១ខ្នង មាន ២បន្ទប់ ជាអំណោយ របស់ ឯកឧត្តម ស សុខា និងក្រុមគ្រួសារ ជូនលោក ប៉ិច សុង អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្រុកស្វាយអន្ទរ សម្រាប់ឲ្យប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន ស្វាយអន្ទរ ប្រើប្រាស់ប្រចាំថ្ងៃ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកអំណោយ ឯកឧត្តម ស សុខា និងក្រុមគ្រួសារ រួមមាន ៖ ទឹកបរិសុទ្ធ ចំនួន ១០០យួរ និងសម្ភារៈការពារកូវីដ-១៩ មួយចំនួនទៀត ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្រុកស្វាយអន្ទរ សម្រាប់ទុកឲ្យក្រុមគ្រូពេទ្យ ប្រើប្រាស់ផងដែរ៕