ខេត្តកំពង់ឆ្នាំង ឆ្លងថ្មី១៦នាក់ (Video Inside)

ខេត្តកំពង់ឆ្នាំងបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែលជាតួលេខតិចជាងម្សិលមិញចំនួន ៤នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីនៅថ្ងៃនេះ រួមមាន ពលរដ្ឋ នៅក្នុងក្រុងកំពង់ឆ្នាំង, ស្រុកបរិបូណ៌, ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ។

ខេត្តកំពង់ឆ្នាំង គិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន ៦៧៣នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤០៥នាក់  និងមានអ្នកស្លាប់ ចំនួន ១៤នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner