ខេត្តក្រចេះ ឆ្លងថ្មី៦នាក់ (Video Inside)

ខេត្តក្រចេះ បានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ដែល ជាតួលេខឆ្លងនៅដដែល បើធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្ត អ្នកជំងឺកូវីដ១៩ទាំង ៦នាក់ នោះជា ពលរដ្ឋរស់នៅក្នុងក្រុងក្រចេះ ស្រុកចិត្របុរី និងស្រុព្រែកប្រសព្វ ។ ខេត្តក្រចេះ ត្រូវបានគេកត់សម្គាល់ឃើញថា ការផ្ទុះនៃការឆ្លងជម្ងឺកូវីដនៅខេត្ត បានកើតឡើងយ៉ាងគំហុកក្នុងសហគមន៍កាលពីចុងខែមិថុនាកន្លងមកនេះ។

ខេត្តក្រចេះ គិតត្រឹមថ្ងៃនេះបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១៣០នាក់ស្លាប់៣នាក់ និងកំពុងសម្រាក ព្យាបាល១០៧នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner