ខេត្តព្រះវិហារ ឆ្លងថ្មី៣នាក់ (Video Inside)

ខេត្តព្រះវិហារ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៣នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ នេះ ដែលជាតួលេខថយចុះរហូតដល់ ១៧នាក់ ធៀបនឹងម្សិលមិញដែលបានរកឃើញអ្នកឆ្លងចំនួន ២០នាក់ ។

យោងតាមរដ្ឋបាលខេត្ត អ្នកទាំង ៣នាក់ នោះជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារ និងជាអ្នកដំណើរមកពីខេត្តកំពង់ធំ ។ ខេត្តព្រះវិហារគិតត្រឹមថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបមានចំនួន ១៥២នាក់ ក្នុងនោះមានអ្នកជាសះ ស្បើយចំនួន ៤៤នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ១០៨នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner