ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខា់ន់ៗ

ខេត្តកែប, ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានដំណើរការកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯ ឧ សោម ពិសិដ្ឋ អភិបាលខេត្តកែប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈដូចខាងក្រោម ៖

១- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១

២- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៣ សម្រាប់រយៈពេល ១២(ដប់ពីរ)ខែ គិតចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ តទៅ

៣- ពិនិត្យ ពិភាក្សា និងអនុម័តលុបចាលសេចក្តីសម្រចលេខ០១៩ សសរ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ របស់សាលាខេត្ត ស្តីពីការប្រគល់ទីតាំងនៅតាមបណ្តោយផ្លូវ ដើម្បីធ្វើការកែលម្អក្រុងផែអតីតព្រះមហាក្សត្រត្រីយានីប្រវែង ៦០០ម៉ែត្រ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ជូនលោកស្រី ឡុង សុដានី

៤- សេចក្ដីព្រាងរបាយការណ៍ ស្ដីពីសកម្មភាពសំខាន់ៗ ដែលបានអនុវត្តន៍ដោយគណៈអភិបាលខេត្ត ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលើកទី២៤ ដល់កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត

៥- ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្កីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តន៍ការងារឆមាសបន្ទាប់ របស់រដ្ឋបាលខេត្ត

៦- បញ្ហាផ្សេងៗ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner