ប្រជាជនម៉ាឡេស៊ីលើកទង់សនៅក្រៅផ្ទះដើម្បីស្វែងរកជំនួយខណៈពេលកំពុងបិទខ្ទប់
ពលរដ្ឋម៉ាឡេស៊ីកំពុងជួបប្រទះការរីករាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ក្នុងសហគមន៍ ហើយពួកគេកំពុងតែដាក់ទង់ពណ៌សនៅខាងក្រៅផ្ទះរបស់ពួកគេដើម្បីជាការទទូចសុំជំនួយ។
ប្រទេសម៉ាឡេស៊ីបានបិទខ្ទប់ប្រទេសជាលើកទី ២ កាលពីខែមុនដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃករណីវិជ្ជមានកូវីដ-១៩ ហើយកម្មករដែលមានប្រាក់ចំណូលទាបបានបាត់បង់ការងាររបស់ពួកគេជាថ្មីម្តងទៀតបន្ទាប់ពីមានការផ្អាកអាជីវកម្មដែលមិនសូវចាំបាច់នានា។

ការបាត់បង់ការងា និងប្រាក់ចំណូលបានបណ្តាលអោយមានកំណើននូវការធ្វើអត្តឃាត ហើយប៉ូលីសបានកត់ត្រាច្រើនជាង ៤៥០ នាក់ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះបើប្រៀបធៀបនឹង ៦៣១ ករណីក្នុងឆ្នាំ ២០២០ ។ យោងតាមតួលេខបញ្ជាក់ពីមន្ត្រីសុខាភិបាលកំពូលរបស់ប្រទេសម៉ាឡេស៊ី លោក Noor Hisham Abdullah បាននិយាយថា កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពផ្លូវចិត្តរបស់ប្រជាជន ជាពិសេសអ្នកដែលមិននៅក្នុងការទទួលបានប្រាក់ឃឧបត្ថម្ភបណ្តាញគាំទ្រសង្គម។ សុខ ស្រីលុច
