គណៈកម្មការទី៩ នៃរដ្ឋសភាបំពេញបេសកកម្មស្វែងយល់ពីប្រសិទ្ធភាពការប្រតិបត្តិច្បាប់នានា ក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនិតិការទី៦ នៅក្នុងខេត្តពោធិ៍សាត់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ពោធិ៍សាត់  លោកជំទាវ  និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា បានដឹកនាំសមាជិក ជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីសិក្សាស្វែងយល់នៃការអនុវត្តច្បាប់លើវិស័យសាធារណការ និងដឹកជញ្ជូន, ប្រៃសណីយ៍ និងទូរគមនាគន៍, ឧស្សាហកម្ម រ៉ែ និងថាមពល, ពាណិជ្ជកម្ម, កាំកុងត្រូល, ការរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលថ្នាក់ខេត្ត  ដឹកនាំដោយ ឯកឧត្តម  ម៉ៅ  ធនិន  អភិបាល នៃ គណៈ អភិបាល ខេត្ត ពោធិ៍សាត់  សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត  អភិបាល រងខេត្ត និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។

អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ម៉ៅ ធនិន ដោយសុខខេត្តគណៈកម្មការទី៩ នៃរដ្ឋសភានៅស្ថានភាពទូទៅ និងលទ្ធផលការងារដែលរដ្ឋបាលខេត្តពោធិ៍សាត់ដាច់បានកន្លងមក និងពិភាក្សាពីការអនុវត្តច្បាប់ និងបញ្ហាប្រឈមពាក់ព័ន្ធលើវិស័យខាងលើ ។ លោកជំទាវ និន សាផុន បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្តពោធិ៍សាត់ បានអនុវត្តច្បាប់បានត្រឹមត្រូវនឹងប៉ុន្មានតួនាទី និងភារកិច្ចសម្រេចបាននូវវឌ្ឍនភាពរីកចម្រើនទាំងខាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវ័ន្តគួរជាទីមោទនៈ ។

លោកជំទាវ និន សាផុន បានមានប្រសាសន៍បញ្ជាក់ទៀតថាកិច្ចប្រជុំនៅទីនេះគឺ ស្ដាប់នូវបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត និងវិស័យជំនាញដែលអនុវត្តន៍ ទៅជួបបញ្ហាកន្លងមកដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំរដ្ឋសភារដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយជូនឱ្យបានទាន់ពេលវេលា។ ពិសេសជំរុញឲ្យរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់បន្តពង្រឹងនូវការអនុវត្តច្បាប់ បន្ថែមទៀតសំដៅឲ្យការអនុវត្តការងាររបស់ខ្លួនសម្រេចបានជោគជ័យស្របតាមច្បាប់ ។

លោកជំទាវ និនសាផុន ក៏បានធ្វើការផ្តាំផ្ញើដល់ឯកឧុត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តគណះអភិបាលខេត្ត និងមន្ទីជំនាញពាក់ពន្ធត្រូវបន្តអនុវត្តន៍កម្មវិធីនយោបាយរវស់ប្រមុខរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ នៅខេត្តពោធិ៍សាត់ឱ្យបានសម្រេចសមិទ្ធផលថ្មីបន្ថែមទៀតប្រកបដោយប្រសិទ្ធភាព ៕ដោយ សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner