ខេត្តព្រៃវែងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៩នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ
យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មី ទាំង១៧៩នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកកំចាយមារ៦៨នាក់, ស្រុកបាភ្នំ៣៣នាក់, ស្រុកព្រះសេ្ដច១៧នាក់, ស្រុកមេសាង១១នាក់, ស្រុកពាមរក៍៦នាក់, ស្រុកស្វាយអន្ទរ៤នាក់, ស្រុកពោធិ៍រៀង៣នាក់, ស្រុកពារាំង៣នាក់, ស្រុកកញ្ច្រៀច៣នាក់, ស្រុកពាមជរ២នាក់, ស្រុកកំពង់ត្របែក២នាក់, ស្រុកស៊ីធរកណ្ដាលម្នាក់, មកពីខេត្តស្វាយរៀង១៤នាក់, មកពីខេត្តតាកែវ២នាក់, មកពីខេត្តកណ្ដាលម្នាក់, មកពីខេត្តត្បូងឃ្មុំម្នាក់ និង មកពីខេត្តកំពង់ធំម្នាក់។
ចំណែកអ្នកស្លាប់ដោយសារ ជំងឺកូវីដ-១៩នោះ គឺជាបុរសអាយុ៥១ឆ្នាំនៅភូមិតាង៉ក ឃុំរំចេក ស្រុកព្រះសេ្ដច ខេត្តព្រៃវែង ។ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២ពាន់៦៥៧នាក់, ព្យាបាលជាសះស្បើយចំនួន១ពាន់៤៩៩នាក់ និងមានអ្នកស្លាប់ សារុបចំនួន៣៩នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕