ក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើល និងចារកម្មអ៊ីស្រាអែលឈ្មោះ NSO Groups កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់
អត្ថបទដោយ៖
AMS OneMinute
ក្រុមហ៊ុនបច្ចេកវិទ្យាឃ្លាំមើល និងចារកម្មអ៊ីស្រាអែលឈ្មោះ NSO Groups កំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ បន្ទាប់ពីមានរបាយការណ៍ថាបានលក់មេរោគទូរសព្ទឈ្មោះ Pegasus ទៅឱ្យរដ្ឋាភិបាលជុំវិញពិភពលោកក្នុងបំណងឃ្លាំមើលអ្នកសារព័ត៌មាន សកម្មជន និងអ្នកនយោបាយប្រឆាំងរដ្ឋាភិបាល។ នេះបើតាម New York Times ថ្ងៃទី១៨ កក្កដា។
គេបានរកឃើញបញ្ជីលេខទូរសព្ទជាង ៥០.០០០លេខមកពីជាង ៥០ប្រទេស ដែលសង្ស័យថាជាគោលដៅចារកម្មរបស់ក្រុមហ៊ុន NSO Groups តាំងពីឆ្នាំ២០១៦មក។
មេរោគនេះអាចឱ្យ hacker ចូលមើលរូបភាព ឆែកសារអេឡិចត្រូនិក ថតសំឡេងការហៅចេញ និងលួចថតសំឡេងជាសម្ងាត់។
រដ្ឋាភិបាលអ៉ីស្រាអែលរងការរិះគន់យ៉ាងខ្លាំង ចំពោះការអនុញ្ញាតឱ្យ NSO Groups លក់ផលិតផលទៅឱ្យរបបផ្ដាច់ការ ដែលប្រើប្រាស់កម្មវិធីនេះហួសពីគោលដៅសំរាប់ទុកប្រើប្រាស់លើការតាមដានភេរវករ និងឧក្រិដ្ឋជនតែប៉ុណ្ណោះ។
ប្រភព៖ New York Times