សម្ដេចតេជោ ហ៊ុន សែន៖ ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូប រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក

ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រលប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់មនុស្សគ្រប់រូបដែលអាចហាត់បាន រាប់ទាំងអ្នកមានវិជ្ជមានកូវីដ-១៩ ដែលមិនធ្ងន់ធ្ងរ និងអ្នកកំពុងធ្វើចត្តាឡីស័ក ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា របៀបហាត់ខុសៗគ្នាទៅតាមចំណូលចិត្ត តាមវ័យ តាមលទ្ធភាពដែលអាចធ្វើបាន ដែម្បីរក្សាសុខភាព ។

សម្ដេចតេជោ បន្ថែមថា តាំងពីកូវីដ-១៩ រាតត្បាតខ្លាំង ខ្ញុំបានជ្រើសរើសយកការ
ធាក់កង់ជាប្រចាំ ១ថ្ងៃ៦០នាទី-៩០នាទី និងច្រើនបំផុត១២០នាទី ទៅតាមទម្ងន់មុនពេលហាត់ ។ សម្ដេចថា ខ្ញុំរក្សាទម្ងន់ ៧៦, ៧៧, ៧៨ ដែលកាលពី៥ខែមុន ឡើងដល់ ៨៧ ស្ទើរតែរកខោស្លៀក
លែងបាន។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ថ្ងៃនេះ ខ្ញុំស្លៀកខោខ្លីជិះកង់ហាត់ប្រាណប្លែកពីលើកមុនដែលស្លៀកខោវែង ។ និយាយតិចៗ កុំឲ្យប្រពន្ធខ្ញុំលឺ គាត់ប្រាប់ខ្ញុំថា (បើទៅហាត់ប្រាណត្រូវស្លៀកវែងកុំស្លៀកខោខ្លី)។ ខ្ញុំមិនដឹងថា តើគាត់ខ្លាចខ្ញុំត្រូវក្តៅខ្មៅ? ឬគាត់ខ្លាចមនុស្សផ្សេងឃើញជើងខ្ញុំក្រៅពីគាត់? (សូមទោសនិយាយលេងទេកុំប្រកាន់)៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner