ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៧០នាក់ និងស្លាប់ម្នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង ៧០នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង ៣នាក់, ស្រុកពាមជរ ១៨នាក់, ស្រុកកំពង់ត្របែក១១នាក់, ស្រុកស្វាយអន្ទរ៨នាក់, ស្រុកកញ្ជ្រៀច៦នាក់, ស្រុកពាមរក៍៥នាក់, ស្រុកពារាំង៥នាក់, ស្រុកមេសាង៥នាក់, ស្រុកកំចាយមារ ៥នាក់ និង ស្រុកបាភ្នំ ៤នាក់។
ចំណែកអ្នកស្លាប់ជាស្ត្រីអាយុ ៧២ឆ្នាំ ដូង លាង ប្រជាពលរដ្ឋរស់នៅភូមិនៅ ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី២៦ កក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣ពាន់ ៨៣៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន ២ពាន់ ៧៥២នាក់ និងស្លាប់៦៥នាក់។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕