ហ្វីលីពីន យកបានមេដាយមាសជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ពីព្រឹត្តិការណ៍ Olympic
(ហ្វីលីពីន)៖ កីឡាការិនី Hindilyn Diaz បានក្លាយជាអ្នកយកមេដាយមាស ជូនប្រទេសហ្វីលីពីន ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះលើវិញ្ញាសារ លើកទម្ងន់ចំនួន ៥៥គីឡូក្រាម ផ្នែកស្ត្រី។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Olympics នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។
សេចក្តីរាយការណ៍បន្តថា កីឡាការិនីចិន Liao Qiuyun បានឈ្នះមេដាយប្រាក់ ខណៈឯកីឡាការិនីកាសាក់ស្ថាន Zulfiya Chinshanlo ឈ្នះមេដាយសំរឹទ្ធ។
កីឡាការិនីហ្វីលីពីន ឈ្នះមេដាយមាស ដោយសារតែ អាចលើកទម្ងន់ ២២៤គីឡូក្រាម លើសកីឡាការិនីចិន ចំនួន ១លើក។ ប៉ុន្តែ គួរកត់សម្គាល់ថា កីឡាការិនីចិន Liao Qiuyun នៅតែខ្លាំងដដែល គឺធ្លាប់បំបែកកំណត់ត្រាពិភពលោក ដែលអាចលើកទម្ងន់បាន ២២៧គីឡូក្រាម ដែលមិនទាន់មានកីឡាការិនីណា ធ្វើបានដូចគាត់ឡើយ៕
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។