វៀតណាមបន្តរកឃើញអ្នកឆ្លង Covid-19 ថ្មីៗចំនួន២ពាន់៧៦២ករណីបន្ថែមទៀតនៅព្រឹកថ្ងៃអង្គារនេះ

វៀតណាម៖ ក្រសួង​សុខាភិបាល​វៀត​ណា​មនៅព្រឹក​ថ្ងៃ​អង្គារ​នេះ ​បានរាយការណ៍ពីការ​រកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ថ្មីៗចំនួន​២ពាន់៧៦២​ករណីបន្ថែម​ទៀត​នៅ​២១​ទីតាំង ។

​នៅក្នុងចំណោមករណីឆ្លងថ្មីៗទាំងអស់ខាងលើនេះ  មាន១ពាន់៨៤៩ករណី​នៅ​ទីក្រុង​ហូជីមិញ ​។​ ជាមួយ​នឹង​ចំនួន​ករណី​ឆ្លង​ថ្មីៗ​នេះ វៀតណាម​បា​នកត់ត្រាពី​អ្នកជំងឺ​កូវី​ដ១៩ចំនួន​១០ម៉ឺន៥ពាន់២៨៧ករណី​នៅក្នុង​៦២​ខេត្ត-​ក្រុង ​ចាប់តាំងពីជំងឺ​កូវី​ដ​១៩​រលក​ថ្មី​វាយប្រហារ​ប្រទេស​នេះ​កាលពី​៣​ខែ​មុន ​និង ​៥២៤​នាក់​​ស្លាប់​ដោយសារ​ជំងឺ​កូវី​ដ​១៩ ​។​

​ប្រទេសវៀតណាមក៏​បាន​ចាក់​វ៉ាក់សាំង​បង្ការជំងឺ​កូវី​ដ​១៩ ​បាន​ជាង​៤,៧៤​លាន​នាក់ តែ​មនុស្ស​ទើបតែ​៤២ម៉ឺន៣ពាន់៧១​នាក់​ប៉ុណ្ណោះ​បាន​ទទួលការចាក់​វ៉ាក់សាំងពេញ​លេញ ឬពីរដូស ​៕ ប្រភព៖ VNExpress

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner