ប្រធានាធិបតីទុយនេស៊ី 🇹🇳 លោក Kais Saied រងការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ
អត្ថបទដោយ៖
vanda
ប្រធានាធិបតីទុយនេស៊ី 🇹🇳 លោក Kais Saied រងការចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ ក្រោយចេញសេចក្ដីថ្លែងការណ៍បណ្តេញនាយករដ្ឋមន្រ្តីលោក Hichem Mechichi ចេញពីតំណែង និងផ្អាកដំណើរការរបស់សភាជុំវិញបញ្ហាបាតុកម្មប្រឆាំងរដ្ឋាភិបាល។ នេះបើតាម Aljazeera ថ្ងៃទី២៥ កក្កដា។
បាតុកម្មប្រឆាំងរដ្ឋាភិបាល ត្រូវបានកៀរគរដោយសកម្មជនតាមបណ្តាញសង្គម ប៉ុន្តែគ្មានការគាំទ្រពីគណបក្សនយោបាយធំៗណាមួយទេ។
លោកប្រធានាធិបតី បានព្រមានដល់ចលនាប្រឆាំងណាដែលអាចកើតជាអំពើហឹង្សា ដោយអះអាងថា រដ្ឋាភិបាលនឹងឆ្លើយតបដោយអំពើហឹង្សាវិញ។
ខណៈពេលបញ្ហានយោបាយនៅតែបន្ត ករណីជំងឺកូវីដ១៩ កើនឡើងជាគំហុក។ ទុយនេស៊ីមានអ្នកឆ្លងច្រើនជាង ៥០ម៉ឺនករណី ហើយប្រជាជនតិចជាង ៨%នៃប្រជាជនសរុបប្រហែល ១២លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ។
ប្រភព៖ Aljazeera