មនុស្ស ២នាក់ស្លាប់ ១៦នាក់រងរបួសធ្ងន់ស្រាល និង ៥នាក់ទៀតបាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះតំបន់រោងចក្រផលិត និងប្រើប្រាស់សារធាតុគីមី នៃទីក្រុង Leverkusen នៅខាងលិចប្រទេសអាល្លឺម៉ង់

អត្ថបទដោយ៖
AMS OneMinute

ហេតុការណ៍នេះកើតឡើងថ្ងៃទី២៧ កក្កដា នៅកន្លែងដុតកាកសំណល់របស់សួនឧស្សាហកម្ម Chempark។ អ្នកពន្លត់អគ្គិភ័យប្រើពេលជិត ៤ម៉ោងដើម្បីពន្លត់វា។

ដើម្បីសុវត្ថិភាព អាជ្ញាធរអាល្លឺម៉ង់ ឱ្យប្រជាជននៅខាងក្នុងផ្ទះបិទជិត ហើយប្រជាជននៅក្បែរតំបន់កើតហេតុ ក៏គួរតែបិទប្រព័ន្ធម៉ាស៊ីនត្រជាក់ដែរ ខណៈខ្យល់នៅជុំវិញនោះត្រូវបានសង្ស័យថាមានផ្ទុកជាតិពុល។

ប្រភព៖ Al Jazeera

ads banner