សុនខហិតមីនរបស់កម្ពុជាចំនួន៦ក្បាល លក់ឲ្យប្រទេសកេនយ៉ា និងស៊ូដង់ខាងត្បូង (Video Inside)
សត្វសុនខហិតមីនចំនួន៦ក្បាល ដែលបង្វឹកដោយប្រទេសកម្ពុជាត្រូវបានលក់ឲ្យទៅប្រទេសកេនយ៉ា និង ប្រទេសស៊ូដង់ខាងត្បូងដើម្បីប្រតិបត្តិការដោះមីននៅក្នុងប្រទេសដែលស្ថិតក្នុងតំបន់អាហ្វ្រិកទាំងនេះ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងនៅថ្ងៃទី២៨ ខែកក្កដា នេះថា ការលក់សុនខហិតមីននេះ បានធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសដែលធ្លាប់ទិញ ឬសុំសុនខហិត មីនពីបរ ទេសកាលពីមុននោះ ទៅជាប្រទេសធ្វើការផ្គត់ផ្គង់សត្វសុនខទៅអន្តរជាតិផង និងគាំទ្រកិច្ចប្រតិបត្តិការ នៅក្នុង ប្រទេសនេះផង។
លោកបានថ្លែងក្នុងចំណោមសត្វសុនខ៦ក្បាលនោះ សុនខ២ ត្រូវបានលក់ទៅប្រទេសកេន យ៉ានិង៤ក្បាលទៀតលក់ទៅប្រទេសស៊ូដង់ខាងត្បួង។ ប្រធានស៊ីម៉ាក់បានសម្តែងនូវមោទនភាពរបស់ក្រុម ស៊ីម៉ាក់ ដោយបញ្ជាក់ថា នេះជា សមិទ្ធិផលនៃការពង្រឹងភាពជាម្ចាស់, ទាំងចំណេះដឹង និងចំណេះធ្វើ, ការ ពង្រឹងសមត្ថភាពធនធានមនុស្ស នីតិវិធី និងសម្ភារបច្ចេកទេស ដែលខែ្មរអាចធ្វើបាន»។
យោងតាមមន្ត្រីស៊ីម៉ាក់ សត្វសុនកហិតមីនទាំង ៦ក្បាលនេះ ត្រូវបានលក់ក្នុងតម្លៃពី ៣ពាន់៥០០ដុល្លារក្នុងមួយក្បាល តាមរយៈអង្គ ការAPOPO ខណៈកាលពីពេលមុន កម្ពុជាធ្លាប់ទិញសត្វសុនខពីបរទេស ក្នុងមួយក្បាលតម្លៃដល់ទៅ៣ម៉ឺន ដុល្លារឯនោះ។