យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ ចាប់ផ្តើមថ្ងៃអាទិត្យទី១ សីហា (Video Inside)
យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារវ័យជំទង់អាយុ១២ឆ្នាំដល់១៧ឆ្នាំ នឹងចាប់ផ្តើមហើយនៅថ្ងៃអាទិត្យចុង សប្តាហ៍នេះហើយ ទន្ទឹមនឹងការដឹកជញ្ជួនវ៉ាក់សាំងមកដល់កម្ពុជាមានជាបន្តបន្ទាប់។
សម្តេចតេជោហ៊ុនសែន បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យ ជំទង់ ដែលមានប្រមាណជិត២លាននាក់ នឹងត្រូវចាប់ ផ្តើមធ្វើនៅថ្ងៃទី១សីហាឆ្នាំ២០២១។
យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងលើកុមារវ័យជំទង់ នឹងចេញពីរាជធានីភ្នំពេញ និងបន្តបន្ទាប់នៅខេត្តកណ្ដាល, ខេត្តព្រះសីហនុ, និងខេត្តកោះកុង ។ សូមទស្សនា សេចក្តីរាយការណ៍ជុំវិញចំណាប់អារម្មណ៍របស់ពលរដ្ឋនិងកុមារវ័យជំទង់នានា៕