កុមារនិងយុវ័យចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ថ្ងៃដែលរាជរដ្ឋាភិបាលបានសម្រេចបើកការផ្តល់ការចាក់វ៉ាក់សាំងកុមារ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ។ នៅក្នុងរាជធានីភ្នំពេញ នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាព ដែលអាជ្ញាធរបានកំណត់ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កុមារនិងយុវវ័យ ដែលមានកម្រិតអាយុបានមកទទួលយកការចាក់វ៉ាក់សាំង តាមការរៀបចំតាមវិធានការសុខាភិបាល។ នៅក្នុងខណ្ឌឬស្សីកែវ លោក ជាពិសី អភិបាលនៃអភិបាលខណ្ឌឬស្សីកែវបាន បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា កុមារ និងយុវវ័យនៅក្នុងមូលដ្ឋាននឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់គ្នាតាមពេលវេលានិងទីកន្លែងដែលបានរៀបចំនៅតាមមូលដ្ឋានកំណត់របស់រដ្ឋបាលរាជធានីភ្នំពេញនិងរបស់ក្រសួងសុខាភិបាល។ ប្រជាពលរដ្ឋ ដែលបាននាំកូនចៅមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិត្តខំដាក់ចេញជាយុទ្ធសាស្រ្តនានាដើម្បីបង្ការ និងទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ និងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយនៅពេលនេះបានផ្តល់ជូនដល់កុមារនិងយុវ័យថែមទៀត ដែលបានគិតគូរពីសុខភាព និងអនាគតប្រទេសជាតិយ៉ាងសំខាន់ថែមទៀត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner