ប្រទះឃើញម៉ូតូរបស់ខ្លួនពេលជនសង្ស័យកំពុងតែជិះតាមផ្លូវក៏ស្រែកថាចោរៗ ត្រូវបានពលរដ្ឋជួយឃាត់ប្រគល់ឱ្យសមត្ថកិច្ចបាន៣នាក់

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវបានប្រជាពលរដ្ឋរួមនឹងម្ចាស់ម៉ូតូឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ខណៈពេលជិះម៉ូតូរបស់ជនរងគ្រោះនៅតាមផ្លូវ កាលពីវេលាម៉ោង ៣ និង២០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
      សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានរួមមាន ៖ ទី១ ឈ្មោះ សយ ប៊ុនហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ , ទី២ ឈ្មោះឈ្មោះ ជឹម រ៉ូលែន ភេទប្រុស អាយុ១៧ ឆ្នាំស្នាក់នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ ,ទី៣ ឈ្មោះ ជា បញ្ញា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។    ចំណែកជនរងគ្រោះមាន ឈ្មោះ វ៉ាន់ សៅណាក់ ភេទប្រុស អាយុ ១៨ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ  និងមានស្រុកកំណើតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ។
    តាមសំដីរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីនៅយប់ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ រូបគេបានចេញពីផ្ទះ ទៅលេងផ្ទះមិត្តភក្កិនៅភូមិពាមសង្កាត់ព្រៃស ខណ្ឌដង្កោ ស្រាប់តែជិះមកដល់ពាក់កណ្តាលផ្លូវជួបជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកក៏បានមកធាក់និងវាយរូបគេរួចក៏លើកម៉ូតូរបស់គេជិះគេចខ្លួនបាត់ស្រមោល ។
    ក្រោយមករូបគេក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកមុខសញ្ញា ចាប់មកដល់ផ្ទន្ទាទោសតាមច្បាប់ ។
     លុះមកដល់ថ្ងៃទី ១៨ខែកុម្ភៈឆ្នាំ ២០២០ វេលាម៉ោង៣និង២០នាទីស្រាប់តែបងជីដូនមួយបានប្រទះឃើញជនសង្ស័យមានគ្នា៣ នាក់ជិះម៉ូតូរបស់ខ្លួនក៏បានស្រែកថាចោលក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយឃាត់ជនសង្ស័យ៣នាក់នេះប្រគល់ឱ្យ​សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ យកមកសាកសួរនៅប៉ុស្តិ៍ក្រោយពីសាកសួរនាំរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានប្រគល់ជនសង្ស័យឲ្យទៅសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តតាមនីតិវិធី ព្រោះករណីដែលកើតឡើងនៅទឹកដីខណ្ឌដង្កោ៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner