២ថ្ងៃជាប់គ្នា គណៈបញ្ជាការ ឯកភាព ខណ្ឌ ពោធិ៍ សែន ជ័យ បាន ចុះ បិទនិងបង្ក្រាបហាងផឹកស៊ី៤ទីតាំងដែលមានល្មើសនិងបំរាមរបស់រដ្ឋបាលរាជធានី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អនុវត្តទៅតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យ៉ាងហោចណាស់ មនុស្ស ប្រុស ស្រី ចំនួន១៣ នាក់ ត្រូវបានគណៈបញ្ជាការ ឯកភាព ខណ្ឌ ពោធិ៍ សែន ជ័យ ធ្វើការឃាត់ខ្លួន ជាមួយនឹងការពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗ ខណៈដែលពួកគេប្រមូលផ្តុំគ្នា ពពាក់ពពូនផឹកស៊ីរាំច្រៀង ក្នុងហាងហូបចុកមួយកន្លែងផ្គើន បម្រាម រដ្ឋបាល រាជធានី ភ្នំពេញ ដែលត្រូវបិទបំរាមគោចរ ចាប់ម៉ោង៩យប់ដល់ម៉ោង៣ភ្លឺនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣និង៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពី វេលា ម៉ោង ១០ និង ១០ នាទី យប់ ថ្ងៃ ពុធ ទី ៤ ខែសីហា ឆ្នាំ ២០២១ នៅចំណុចទីតាំង ហាង នីសា កែវ ព្រិល តាមបណ្តោយមហាវិមាន ឈ្នះ ឈ្នះ ហៅ ផ្លូវ ទំនប់ កប់ ស្រូវ ក្នុងភូមិ ត្រពាំង ទា សង្កាត់ ត្រពាំង ក្រសាំង ខណ្ឌ ពោធិ៍ សែន ជ័យ ។ មន្រ្តីរដ្ឋបាលខណ្ឌពោធិសែនជ័យ បានអោយដឹងថា មុនពេលកេីតហេតុទីតាំងខាងលេី បានបង្កេីតអោយមាន កម្មវិធីខួបកំណេីតមួយ ដោយបានជួបជុំផឹកស៊ី ជាមួយនិងការដាក់ធុងបាស់តាំងពីក្បាលព្រលប់ រហូតដល់ម៉ោងបម្រាមគោចរ នៅតែបន្តមិនឈប់ទៀត ។លុះដល់វេលាកេីតហេតុ កម្លាំងសមត្ថកិច្ចដែលចុះល្បាតក្នុងមូលដ្ឋាន ប្រទះឃេីញ ក៏បានចុះធ្វេីការបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្ស ប្រុស ស្រីចំនួន១៣នាក់ក្នុងនោះមានប្រុសម្នាក់។

ក្រោយពីការបង្ក្រាបអាជ្ញាធរបានទាក់ទងទៅក្រុមគ្រូពេទ្យ មកពិនិត្យយកសំណាក(តេស្តរហ័ស )ភ្លាមៗដែរ ប៉ុន្តែជាលទ្ធផល ពួកគេទាំង១៣នាក់នោះ អវិជ្ជមានទាំងអស់គ្នា ។ក្រោយមក អាជ្ញាធរមានសមត្ថកិច្ចក៏បានអប់រំណែនាំឱ្យទៅផ្ទះវិញ។ ប៉ុន្តែសម្រាប់បុរសម្នាក់ដែលជាថៅកែហាង ត្រូវសមត្ថកិច្ចនាំខ្លួន
ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីដេីម្បីចាត់ការតាមច្បាប់ ដោយមិនមានការលើកលែងឡើយ។

ពាក់ព័ន្ធនឹងហាងផឹកស៊ីនេះដែរ កាលពីរសៀលថ្ងៃទី០៣ ខែសីហានេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គា នាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទទីតាំង KTV ចំនួន ៣ទីតាំង សរសេរស្លាកជាភោជនីយ៌ដ្ឋានហើយខាងក្នុងKTV ដែលនៅតែគឃ្លើនលួចបើកដំណើរការអាជីវកម្ម ល្មើសនឹងបម្រាមរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធ-ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។

ទីតាំង KTV ទាំង៣ កន្លែងនេះស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រួមមាន៖
១៖ ភោជនីយដ្ឋាន ពិភពតារ៉ារះ
២៖ ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣៖ ភោជនីយដ្ឋានបុប្ផារាជធានី។
ក្នុងប្រតិបត្តិការចុះបិទទីតាំង KTV ទាំងបីកន្លែងនេះដែរ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដកហូតសម្ភារៈមួយចំនួន ព្រមទាំងរុះរើស្លាកយីហោ ជញ្ជាំងបិទបាំង ដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ប៉ុន្តែមិនបានឃាត់ខ្លួនម្ចាស់ទីតាំង ឬភ្ញៀវនោះទេ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner