តំណាងរាស្ត្រ ហ៊ុន ម៉ានី៖ យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន

ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានសរសេរលើហ្វេសប៊ុករបស់ឯកឧត្តមនៅថ្ងៃទី៩ ខែសីហានេះថា យុវជនជំនាន់ក្រោយត្រូវរួមគ្នាគិត និងទទួលរែកទំនួលខុសត្រូវសម្រាប់ប្រទេសជាតិ និងប្រជាជន ដោយម្ខាងត្រូវធ្វើយ៉ាងណា ដើម្បីការពារសមិទ្ធផលជាផ្លែផ្កាដែលយើងមានស្រាប់ខំប្រឹងវិនិយោគដាំដុះទាំងគំនិតវិជ្ជមាន ចូលរួមទាំងសកម្មភាព ព្រោះអ្វីដែលយើងបានដាំរួមគ្នាថ្ងៃនេះនឹងផ្តល់ទាំងម្លប់ និងផ្លែផ្កាសម្រាប់កូន និងចៅយើងទៅអនាគតបន្តបន្ទាប់ទៀត។ ឯកឧត្តមបន្តថា ដូចអ្វីដែលសម្តេចវិបុលបញ្ញា សុខ អាន ធ្លាប់មានប្រសាសន៍ថា យុវជនជាអ្នកការពារ និងកសាងបច្ចុប្បន្នភាព សម្រាប់អ្នកជំនាន់ក្រោយ៕

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner