នៅត្រីមាសទី២ ឆ្នាំ២០២១ GDP របស់កោះតៃវ៉ាន់កើនឡើងក្នុងកម្រិតល្បឿនយឺត ប៉ុន្តែការនាំចេញនៅតែរឹងមាំ (មានវីដេអូ)
Video: https://fb.watch/7gF1ajmMAS/
តៃវ៉ាន់៖ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើងក្នុងកម្រិតល្បឿនយឺតនៅក្នុងត្រីមាសទី២ ដោយ សារតែការកើនឡើងភ្លាមៗនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងស្រុក ដែលបង្កជាសម្ពាធដល់តម្រូវការប្រើប្រាស់ បើទោះបីជាការនាំចេញបច្ចេកវិទ្យាខ្ពស់របស់កោះនេះនៅតែមានភាពរឹងមាំ ។
យោងតាមទិន្នន័យបឋមរបស់ទីភ្នាក់ងារស្ថិតិបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់តៃវ៉ាន់បានកើនឡើង៧.៤៧ភាគរយ ពោលគឺនៅអំឡុងខែមេសា ដល់ខែមិថុនា បើប្រៀបធៀបទៅនឹងឆ្នាំមុន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២១នេះ ។ កំណើន GDP នៅត្រីមាសទី ២ បានកើនឡើងលើសពីការប៉ាន់ស្មានរបស់សារព័ត៌មានរ៉យទ័រ ក្នុងចំនួន៦.០៥ភាគរយ ប៉ុន្តែហាក់ដូចជាយឺតជាងកំណើន ៨.៩២ ភាគរយនៅក្នុងត្រីមាសទី១ ។
សូមបញ្ជាក់ថា នៅឆមាសទីមួយ ឆ្នាំ២០២១នេះ សេដ្ឋកិច្ចរបស់តៃវ៉ាន់បានកើនឡើង ៨.១៩ ភាគរយដែលធ្វើអោយការិយាល័យស្ថិតិ DGBAS អាចបង្កើនការព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ពីការប៉ាន់ប្រមាណចំនួន ៥.៤៦ ភាគរយនៅដើមខែមិថុនា ៕ ប្រភព៖ Reuters